ក្រុម Real Madrid ចង់បានខ្សែប្រយុទ្ធ Dybala មករួមក្រុមនៅរដូវក្ដៅខាងមុខនេះ ដោយដាក់តម្លៃ៩០លានផោនឱ្យទៅក្រុម Juventus ។
កីឡាករអាហ្សង់ទីនខាងលើនេះ ជាចំណែកមួយជួយក្រុម Juventus ជោគជ័យលើកពានក្នុងស្រុករាល់ឆ្នាំចាប់ពីឆ្នាំ២០១៥មកហើយ។ ក្រុម Real Madrid ចង់បានរូបគេទៅរួមក្រុម ក្រោយពីមើលឃើញការលេងនៅតំបន់ប្រយុទ្ធកណ្ដាលរបស់គេមានប្រសិទ្ធភាពអាចជួយក្រុមបានច្រើន។ សម្រាប់តម្លៃផ្ដាច់កុងត្រារបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ក្រុមអធិរាជស ផ្ដល់ឱ្យ៩០លានផោន។
ទន្ទឹមគ្នានេះដែរ ក្រុម Manchester City របស់លោក Pep ក៏បានបង្ហាញចំណាប់អារម្មណ៍យករូបគេនៅរដូវក្ដៅដូចគ្នា។ Pep បានមើលឃើញកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះតាំងពីលោកនៅដឹកនាំក្រុម Bayern Munich មកម្ល៉េះ ប៉ុន្តែការចរចាតម្លៃខ្លួនផ្ទេរនៅគ្រានោះមិនបានសម្រេច។
សម្រាប់ក្រុម Real Madrid យក Dybala នេះទៅ ដើម្បីបង្កើតជាតំបន់ប្រយុទ្ធ៣ខាងលើឱ្យល្អឡើងវិញ។ ដោយមិនត្រឹមតែយករូបគេម្នាក់ទេ នៅរដូវក្ដៅនេះ លោក Perez ដែលជាប្រធានក្លឹបក៏កំពុងមើលកីឡាករ២ទៅ៣នាក់ទៀតដើម្បីមកជួយឱ្យ Real Madrid ក្លាយជាក្រុមប្រយុទ្ធមុតស្រួចឡើងវិញផងដែរ៕នប្រភព៖ Dailymail