ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Spurs នឹងត្រូវអវត្តមានយ៉ាងតិច២ខែ ឬ១១ប្រកួត ដោយសារតែរបួសកែងជើងរបស់ខ្លួនកើតឡើងក្នុងការប្រកួតទល់ក្រុម Manchester United កន្លងទៅ។
ក្រុម Spurs បានប្រកាសដំណឹងអាក្រក់នេះដោយខ្លួនឯង ខណៈដែលពួកគេក៏ទើបទទួលបានលទ្ធផលពិនិត្យពីខាងក្រុមគ្រូពេទ្យដែរ។ ការអវត្តមានកីឡាករសំខាន់នេះដែរ ក្រុមរបស់លោក Mauricio Pochettino នឹងត្រូវប្រឹងប្រែងខ្លាំងមែនទែន ដើម្បីរក្សាខ្លួនឱ្យជាប់នៅតំបន់ Top4 ត្បិតអីការប្រជែងពានរង្វាន់ហាក់ដូចជាមិនអាចធ្វើបានឡើយ។ អ្វីដែលកាន់តែកង្វល់ថែមទៀតនោះ Son ដែលជាកីឡាករត្រូវជំនួសកន្លែងរបស់ Kane ក៏អវត្តមានពីក្រុមផងដែរ ដោយរូបគេត្រូវបំពេញភារកិច្ចឱ្យជម្រើសជាតិកូរ៉េខាងត្បូងនៅពានរង្វាន់ Asian Cup 2019 ។
សូមបញ្ជាក់ថា១១ប្រកួតដែល Kane ត្រូវអវត្តមាននោះ ក៏មានការប្រកួតវគ្ក១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ដែរ ដែលពួកគេត្រូវប៉ះជាមួយក្រុម Dortmund ៕ប្រភពDailyMail