ឃួន ឡាបូរ៉ាវី ស៊ុត ២គ្រាប់ឲ្យក្លិបថ្មីរបស់ខ្លួនក្នុងប្រកួតមិត្តភាព

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងជាអតីតកីឡាកររបស់ក្លិបបឹងកេត ឃួន ឡាបូរ៉ាវី ដែលបានផ្លាស់ទៅលេងឲ្យក្លិបនៅលីគទីបី ប្រទេសថៃ ម្សិលមិញនេះ មានលទ្ធភាពអាចរកបានគ្រាប់បានហើយឲ្យក្លិប Surat Thani ដែលប្រកួតមិត្តភាពឈ្នះក្រុម Nakhon Si Thammarat ៤-០។

តាមប្រភពពីក្លិប Surat Thani FC បានឲ្យដឹង ឡាបូរ៉ាវី រកបាន ២គ្រាប់ ក្នុងការប្រកួតនេះ ខណៈដែលសាម៉ីខ្លួនផ្ទាល់ បានធ្វើការចែករំលែកនូវរូបភាពក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ជាមួយនឹងសម្តីថា « ២គ្រាប់ដំបូងសម្រាប់ក្រុមថ្មី » ។

គួរបញ្ជាក់ថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានក្លិបមានមូលដ្ឋានក្នុងលីគទីបី (កម្រិតក្រោម) មួយនេះ ចរចារបានសម្រេច ដើម្បីត្រៀមសម្រាប់លេងក្នុងជើងទីពីរ នៃរដូវកាល ២០១៨នេះ ។

តាមការរំពឹងទុក ឃួន ឡាបូរ៉ាវី ទំនងជានឹងបង្ហាញខ្លួនក្នុងជើងទីពីរ ប្រកួតសប្តាហ៍ទី ១៧ ដែល Surat Thani ប្រកួតទល់នឹងក្រុម MFO Customs United នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ខាងមុខ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT