U-23 មីយ៉ាន់ម៉ា អញ្ជើញប្រទេសខ្លាំងចំនួន ៣ ប្រកួតមិត្តភាពត្រៀម Asian Games 2018

យោងតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា ដែលបានប្រកាសនៅលើទំព័រហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា នៅដើមខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រុមយុវជនជម្រើសជាតិ U-23 របស់ពួកគេ នឹងធ្វើម្ចាស់ផ្ទះប្រកួតមិត្តភាពជាមួយប្រទេសខ្លាំងៗចំនួនបី រួមមាន U-23 បារ៉ែន U-23 កូរ៉េខាងត្បូង និង U-23 ថៃ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ U-23 មីយ៉ាន់ម៉ា នឹងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Antoine Hey ដែលទើបដឹកក្រុមធំ ប្រកួតចាញ់ក្រុមជម្រើសជាតិចិន ១-០ កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ការប្រកួតពានរង្វាន់មិត្តភាពនេះ មានឈ្មោះថា MFF Invitation Cup 2018 ហើយចាប់ផ្តើមពីថ្ងៃទី ១ ដល់ទី ៥ ខែ សីហា នៅកីឡដ្ឋាន Mandalar Thiri ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT