Alonso ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់ Real Madrid

Xabi Alonso ​នឹង​ចូល​រួម​ជាមួយ​ក្រុម Real Madrids ​ជា​ថ្មី ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ថ្នាល​យុវជន​របស់​ក្រុម Real Madrid ​ក្រោយ​ពី​រៀន​ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​របស់ UEFA ។

អតីត​កីឡាករ Liverpool ​រូប​នេះ ​នឹង​ដើរ​​តាម​គន្លង​របស់ Guti ​និង Solari ​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្រុម​អធិរាជ​ស​វិញ ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ក្រុម​ថ្នាល​យុវជន។ ដោយ​បច្ចុប្បន្ន​នេះ ​រូបគេ​និង Raul ​កំពុង​រៀន​ថ្នាក់​គ្រូ​បង្វឹក​ជាមួយ​ UEFA ​ហើយ​ក្នុង​ថ្នាក់​នេះ​ក៏​មាន​វត្តមាន​របស់ Xavi Hernandez ​និង ​Victor Valdes ​ផង​ដែរ។ ​វគ្គ​នេះ​ដែរ ​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ ដូច្នេះ​ក្រោយ​ពី​រៀន​ចប់ ​អតីត​កីឡាករ​ទាំង​អស់ អាច​រក​ក្លឹប​ដើម្បី​ដឹក​នាំ​បាន​ហើយ។

Alonso ​លេង​ឱ្យ Real Madrid ​ពី​ឆ្នាំ​២០០៩​ដល់​២០១៤។ ​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូបនេះ ​បង្ហាញ​ខ្លួន​បាន​១៥៨​ប្រកួត  និង​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​ម្ដង La Liga ​១​ដង ​Spainish Super Cup ​១​ដង​និង Copa del Rey ​១​ដង។ នៅ​លើ​ឆាក​អន្តរជាតិ ​អតីត​ខ្សែ​បម្រើ​រូប​នេះ​បាន​ ជួយ​ឱ្យ​អេស្ប៉ាញ​លើក​ពាន World Cup ​នៅ​ឆ្នាំ​២០១០​ថែម​ទៀត៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT