ឡៅ ចិត្រា ដកខ្លួនចេញពីការប្រកួតប្រដាល់កីឡាជាតិលើកទី២

ជើងខ្លាំង ឡៅ ចិត្រា បានបាត់មុខចេញពីការប្រកួតគុនខ្មែរ ក្នុងកីឡាជាតិលើកទី២ ដោយសឹទ្ធិឈ្នះស្វ័យប្រវត្តិបានទៅដៃគូកាលពីម្សិលមិញ។តាមប្រភពស្នឹទ្ធិនិងកីឡាកររូបនេះទម្លាយថា ដោយសារគេកំពុងជាប់កាន់ទុក្ខ ដែលបាត់បង់ឱពុកជាទីស្រលាញ់កាលពី២ថ្ងៃមុន។

គួររម្លឹកថា អ្នកមានគុណររបស់គ្រួសារត្រកូល ឡៅ បានចែកឋានកាលពី២ថ្ងៃមុន ដោយសារជម្ងឺគាំងបេះដូង។ក្រឡេកមកកាន់គុនខ្មែរ គឺជាវិញ្ញសារកីឡាដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសកម្ពុជា។ យុទ្ធគុនមរតកដូនតាដ៏យូរលង់នេះ បានចាប់ផ្តើមប្រកួតជម្រុះ តាំងពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃទី០៤ ខែមិថុនា តែម្តង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT