Svay Rieng Cup 2018 លើកទី ៤ ឈានដល់វគ្គផ្តាច់ព្រ័ត្រស្វែងរកជើងឯក ក្នុងថ្ងៃសៅរ៍នេះ

ពានរង្វាន់មហាជន ដែលរៀបចំឡើងនៅក្នុងទឹកដីខេត្តស្វាយរៀង គឺពានរង្វាន់ខេត្តស្វាយរៀង ( Svay Rieng Cup ) លើកទី ៤ បានឈានដល់ប្រកួតផ្តាច់ព្រ័ត្រ ស្វែងរកជើងឯកហើយ រវាងក្រុមបាល់ទាត់ អធិការនគរបាលក្រុងបាវិត និងក្រុមបាល់ទាត់ សសយក ក្រុងស្វាយរៀង ។

ការប្រកួតនឹងចាប់ផ្តើម វេលាម៉ោង ៥ និង ៣០នាទី ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង ហើយព្រមទាំងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ថែមទៀតផង ។សូមរំលឹកថា ពានរង្វាន់ Svay Rieng Cup ដែលបង្កើតឡើងដំបូងកាលពីឆ្នាំ ២០១៥ គឺក្រុម សសយក ក្រុងបាវិត និងការពារជើងឯកក្នុងឆ្នាំ ២០១៦ រីឯឆ្នាំ ២០១៧ ក្រុមបាល់ទាត់ ធារី លីង​គួយ ជាក្រុមជើងឯក ។

សូមបញ្ជាក់ថា ជើងឯកពានរង្វាន់ Svay Rieng Cup នឹងទទួលបានប្រាក់រង្វាន់ ៦លានរៀល ខណៈដែលជើងឯករងទទួលបាន ៣លានរៀល ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT