ក្ដៅ​ៗ​ Ronaldinho ​នឹង​មក​កម្ពុជា​នៅ​ខែ​មីនា​នេះ​ហើយ​

Ronaldinho ​កីឡាករ​មាន​គេ​ស្រលាញ់​ច្រើន​បំផុត​នឹង​មក​កម្ពុជា​នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ដើម្បី​ចូល​រួម​កម្មវិធី Tiger Street Football Festival 2019 ។

កីឡាករ​ដែល​ពូកែ​លេង​ក្បាច់​ស៊ី​ប្រឡោះ​ជើង​ខាង​លើ​នេះ​មក ដោយសារ​តែ​មាន​ការ​ហៅ​ពី​សំណាក់​ស្រាបៀរ Tiger ​ដូច​កាល​គ្រា Ryan Giggs ​មក​កម្ពុជា​អីចឹង​ដែរ។ គេ​រំពឹង​ថា​វត្តមាន​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ ​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ជាក់​ជា​មិន​ខាន។

​អតីត​កីឡាករ FC Barcelona ​នឹង​មក​កម្ពុជា​ដើម្បី​ទស្សនា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Tiger Street ​ក៏​ដូចជា​ចែក​រំលែក​បទ​ពិសោធ​នានា​ក្នុង​វិថី​ជីវិត​បាល់ទាត់​របស់​គេ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT