ក្រុម Manchester City អាចរកឃើញជ័យជម្នះបានវិញហើយកាលពីយប់មិញ ដោយឈ្នះក្រុមSouthampton ក្នុងលទ្ធផល ៣-១។
២ប្រកួតកន្លងមក ក្រុម Man City ធ្វើមិនបានល្អឡើយ ដោយបរាជ័យ និងបាត់បង់តំណែងកំពូលតារាងធ្លាក់ទៅលើក្រុម Liverpool ។ យ៉ាងណាមិញ យប់មិញនេះ ពួកគេហាក់ដូចជាធ្វើបានល្អវិញហើយ ដោយអាចយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ៣-១ ។ យកបាន៣ពិន្ទុនេះ បានធ្វើឱ្យក្រុមមេឃខៀវ បន្ថយគំលាតពីក្រុមហង្សក្រហម មកនៅសល់៧ពិន្ទុវិញនិងឡើងមកកាន់តំណែងលេខ២។
ត្បិតតែឈ្នះយ៉ាងនេះមែន ប៉ុន្តែលោក Pep នៅតែមិនទាន់ច្បាស់ពីជម្រើស១១នាក់ដំបូងដែលល្អបំផុតសម្រាប់ក្រុមដដែល។ លោកបានបញ្ជាក់ថាក្រោយពីបរាជ័យផ្ទួនគ្នាមក សមាជិកក្រុម Man City មិនទាន់អាចលេងយល់ចិត្តគ្នាដូចពេលកន្លងទៅនោះទេ។ ស្របពេលប្រកួតបន្ទាប់របស់ក្រុមមួយនេះ នឹងត្រូវតតាំងជាមួយក្រុម Liverpool ហើយ៕ប្រភពDailyMail