បឹងកេត​ និងវិសាខា ជួបបរាជ័យលើកដំបូងដូចគ្នាក្នុងប្រកួតមិត្តភាពមុនបើករដូវកាលថ្មី

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ ក្លិបបាល់ទាត់ធំៗពីរនៅលីគកំពូលកម្ពុជា បានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនមុនរដូវកាលថ្មីចូលមកដល់ ដោយក្នុងនោះ គឺបឹងកេត និង វិសាខា ជួបបរាជ័យលើកដំបូងដូចគ្នាក្នុងការប្រកួតកន្លងមក។

បឹងកេត ស្ថិតក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ បានរងបរាជ័យ ៣ ទល់នឹង ៤ នៅទឹកដីរបស់គិរីវង់សុខសែនជ័យ ជាក្រុមដែលលេចឭថានឹងចូលរួមលីគកំពូលកម្ពុជាវិញ នៅរដូវកាល ២០១៩ ខាងមុខនេះ ។ ការប្រកួតកន្លងមកពួកគេបានប្រកួតស្មើអគ្គិសនីកម្ពុជា ១-១ ឈ្នះអង្គរថាយហ្គឺរ ៣-២ និងឈ្នះក្រសួងការពារជាតិ ២-១ ។

ចំណែកឯវិសាខាវិញ ជាមួយនឹងសមាសភាពកីឡាករចំណូលថ្មីៗល្បីឈ្មោះជាច្រើន បានរងបរាជ័យទល់នឹងអគ្គិសនីកម្ពុជា ក្នុងថ្ងៃជាមួយគ្នាផងដែរ ដោយលទ្ធផល ៤ ទល់នឹង ៥ ។ នេះគឺជាបរាជ័យលើកដំបូងរបស់ពួកគេ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីមកដល់ ពោលគឺបន្ទាប់ពី ឈ្នះក្រុមយុវជន Fukushima ជប៉ុន ២-១ ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៣-០ និង ២-០ លើព្រះខ័នរាជស្វាយរៀង ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT