Muangthong United នាំចូលខ្សែការពារមួយរូប ដើម្បីបំពេញចន្លោះប្រហោងដែលខ្លួនកំពុងជួបប្រទះ

នៅក្នុងបាល់ទាត់លីគកំពូលថៃ មានការប្រែប្រួលនូវការផ្លាស់ប្តូរកីឡាករពីក្លិបមួយទៅកាន់ក្លិបមួយ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ដែលកំពុងស្ថិតនៅក្នុងកាលបរិច្ឆេទនៃទីផ្សារដោះដូរ។

គិតត្រឹមបច្ចុប្បន្ននេះមានកីឡាករល្បីៗជាច្រើនបានបង្ហាញវត្តមាននៅក្លិបធំៗ ជាក់ស្តែងគិតត្រឹមថ្ងៃនេះ ក្លិប SCG Muangthong United បានបង្ហាញវត្តមានអតីតកីឡាកររបស់ខ្លួនមួយរូប ដែលធ្លាប់រួមរស់រយៈពេល ៧រដូវកាល ពោលគឺពី ២០១០ ដល់ ២០១៧ នោះគឺ Suphanan Bureerat ដែលផ្ទេរពីក្លិប Pattaya United (បច្ចុប្បន្ន Samut Prakan City FC ។

សម្រាប់ការវិលត្រឡប់មកវិញសារជាថ្មីនៅក្លិប Muangthong United ខ្សែការពារស្លាបរូបនេះ គឺត្រូវរ៉ាប់រងតួនាទីជំនួសកីឡាករ Tristan Do ក្រោយផ្លាស់ទៅលេងឱ្យ Bangkok United កាលពីថ្មីៗនេះ។ គួររំលឹកផងដែរថា នេះគឺជាកីឡាករទីបីហើយដែលក្លិប Muangthong បាននាំចូល បន្ទាប់ពីអតីតកីឡាករ Mario Gjurovski និងកីឡាករអាស៊ាន Aung Thu មកចូលរួមដើម្បីត្រៀមរដូវកាលថ្មីមកដល់ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT