Van Dijk ៖ ​ក្លឹប​នៅ​អង់គ្លេស​កំពុង​សប្បាយ​ចិត្ត តែ​តាម​ពិត​ពួកគេ​កំពុង​ច្រណែន​យើង

Virgil van Dijk ​បាន​និយាយ​ថា​ក្លឹប​ដែល​ជា​គូ​ប្រជែង​របស់ Liverpool ​នៅ​អង់គ្លេស ​កំពុង​តែ​សប្បាយ​ចិត្ត​ពេល​ឃើញ​ក្រុម​នេះ​ចាញ់ ប៉ុន្តែ​តាម​ពិត​ទៅ​ក្នុង​ចិត្ត​ពួកគេ​កំពុង​តែ​ច្រណែន​ទៅ​វិញ​ទេ។

អ្នក​គាំទ្រ​ក្លឹប​ដទៃ​នៅ​អង់គ្លេស ​បាន​បញ្ចេញ​កាយវិការ​សប្បាយ​ចិត្ត​ពេល​ឃើញ​ក្រុម Liverpool ​បរាជ័យ​នៅ​ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោម​ថ្វី​ជើង Real Madrid ។ មាន​អ្នក​ខ្លះ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម រិះគន់​ចំពោះ​កំហុស​របស់​អ្នក​ចាំ​ទី Liverpool ​ហើយ​ខ្លះ​ទៀត​ក៏​បាន​សើច​ចំអក​ចំពោះ​ក្រុម​អង់គ្លេស​មួយ​នេះ​ថា​លេង​មិន​កើត ពេល​គ្មាន Salah ។

ជាក់​ស្ដែង​ទៅ ចំពោះ​គំនិត​របស់​ខ្សែ​ការពារ​ Virgil van Dijk ​វិញ ​មិន​គិត​ដូច​ក្រុម​ទាំង​នោះ​ទេ។ រូបគេ​គិត​ថា​ការ​សើច​ចំអក ​និង​ការ​សប្បាយ​ចិត្ត​របស់​គូ​ប្រជែង​នៅ​លីគ​ជាមួយ​គ្នា​នេះ គឺ​ដោយសារ​តែ​ពួកគេ​កំពុង​ច្រណែន​ជាមួយ​ក្រុម Liverpool ​ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ត្បិតតែ​ចាញ់​ពិត​មែន ប៉ុន្តែ​នេះ​ជា​ក្រុម​អង់គ្លេស​ដំបូង​គេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT