ក្លឹប Liverpool បានចុះកុងត្រាយកកីឡាករ Fabinho ពីក្រុម Monaco ហើយក្នុងតម្លៃខ្លួន៤៤លានផោន ដើម្បីយកមកពង្រឹងតំបន់បម្រើការពាររបស់ខ្លួន។
ការទិញកីឡាករប្រេស៊ីលរូបនេះ ត្រូវបានគេដឹងថានឹងមកជំនួសកន្លែងរបស់កីឡាករ Emre Can ដែលអាចនឹងចាកចេញនៅរដូវក្ដៅខាងមុខនេះ។ នេះជាកីឡាករដំបូងរបស់ក្រុមហង្សក្រហមទិញចូល ខណៈដែលក្លឹបខ្លាំងរបស់អង់គ្លេសមួយនេះ ត្រៀមចំណាយ១៥០លានផោនឯណោះ ដើម្បីទិញកីឡាករល្អៗ ប្រជែងយកពានរង្វាន់នានានៅរដូវកាលក្រោយ។
បើតាមគោលដៅរបស់លោក Klopp នឹងត្រៀមទិញកីឡាករ២នាក់បន្ថែមទៀតក្នុងពេលឆាប់ៗនេះ គឺNabil Fekir របស់ក្រុម Lyon តម្លៃ៦០លានផោន និងអ្នកចាំទី Alisson Becker របស់ក្រុម Roma ។ ការហានចំណាយច្រើននេះ គឺដោយសារតែការឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL របស់ហង្សក្រហម ធ្វើឱ្យពួកគេទទួលបានប្រាក់រង្វាន់៦៨លានផោន៕ប្រភព៖ DailyMail