អាស៊ីអឺរ៉ុប បង្ហាញសមាសភាពកីឡាករថ្មីរបស់ខ្លួន ១២រូប ត្រៀមរដូវកាលថ្មីនៅលីគកំពូលកម្ពុជា

កាលពីថ្មីៗនេះ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប ដែលបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ នៅចំណាត់ថ្នាក់លេខ ៧ បានបង្ហាញនូវសមាសភាពកីឡាករចំណូលថ្មីរបស់ខ្លួន ចំនួន ១២រូប ដើម្បីត្រៀមប្រកួតប្រជែងក្នុងរដូវកាលថ្មី ឆ្នាំ ២០១៩ខាងមុខនេះ ទាំងលីគកំពូល និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ។

តាមការប្រកាសរបស់ក្លិប កីឡាករទាំង ១២រូបនោះមានឈ្មោះ តួនាទី និងអតីតក្លិប ដូចខាងក្រោម៖

1- គុយ សម្បត្តិ តួនាទី អ្នកចាំទី មកពីក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព (អាណាចក្របៃតង)
2- វី ចាន់តារា តួនាទី បំរើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំក្លឹបបាល់ទាត់ក្រសួងការពារជាតិ
3- អ៊ុ ឧត្តម តួនាទី បំរើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំក្លឹបបាល់ទាត់ក្រសួងការពារជាតិ
4- កែវ រចនា តួនាទី ការពារ មកពីក្រុមយុវជន អាយុក្រោម១៩ឆ្នាំ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
5- ម៉ន កក្កដា តួនាទី បំរើ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
6- កែវ សារ៉ាត តួនាទី ការពារ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
7- ឡាយ រស្មី តួនាទី ការពារ មកពីក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង
8- ឡូង បូរ៉ាន តួនាទី ការពារ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ
9- ចាន់ ថុលវាស្នា តួនាទី បំរើ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ
10- ចាន់ ភារម្យ តួនាទី ការពារ មកពីក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ
11- សួន ឈុនសេង តួនាទី បំរើ មកពីក្លឹបបាល់ទាត់ វិសាខា
12- រុន រានី តួនាទី ប្រយុទ្ធ មកពីក្លឹបបាល់ទាត់ ណាហ្គាវើល

គួររំលឹកថា សម្រាប់រដូវកាល ២០១៨កន្លងទៅនេះ អាស៊ីអឺរ៉ុប ប្រកួតឈ្នះ ៨លើក ស្មើ ៦ និងចាញ់ ៨លើក មាន ៣០ពិន្ទុ ជាស្ថិតិដែលល្អជាងរដូវកាល ២០១៧ ដែលស្ថិតនៅលើតំបន់ត្រូវកាត់ចេញពីលីគ ពោលគឺលេខ ១០ ៕

  • អាស៊ីអឺរ៉ុប បង្ហាញសមាសភាពកីឡាករថ្មីរបស់ខ្លួន ១២រូប ត្រៀមរដូវកាលថ្មីនៅលីគកំពូលកម្ពុជា