ចំណាត់ថ្នាក់របស់ជម្រើសជាតិកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨នេះ

កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨នេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានធ្វើបច្ចុប្បន្នភាព ( Update ) សម្រាប់តារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោករបស់ប្រទេសជាសមាជិក សរុប ២០១ ប្រទេស ។មិនមានការប្រែប្រួលឡើយសម្រាប់ខែធ្នូនេះ ចំពោះក្រុមទាំង ១១ ក្នុងតំបន់អាស៊ាន ខណៈដែលកម្ពុជា ស្ថិតនៅលេខរៀងទី ១៧២ ដដែល ដោយមានពិន្ទុសរុប ៩៧០ពិន្ទុ ។

ខាងក្រោមនេះជាស្ថិតិចំណាត់ថ្នាក់ដែលកម្ពុជា ទទួលបាន ពីលទ្ធផលប្រកួតផ្លូវការនានា ទទួលស្គាល់ដោយ FIFA៖
១. ខែមករា លេខរៀង ១៧២
២. ខែកុម្ភៈ លេខរៀង ១៧២
៣. ខែមីនា លេខរៀង ១៧១
៤. ខែ មេសា លេខរៀង ១៦៨
៥. ខែ ឧសភា លេខរៀង ១៧០
៦. ខែ មិថុនា លេខរៀង ១៦៦
៧. ខែ កក្កដា (មិនមាន)
៨. ខែ សីហា លេខរៀង ១៦៦
៩. ខែ កញ្ញា លេខរៀង ១៦៩
១០. ខែ តុលា លេខរៀង ១៧០
១១. ខែ វិច្ឆិកា លេខរៀង ១៧២
១២. ខែ ធ្នូ លេខរៀង ១៧២

ដូចនេះមានន័យថា ខែដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អបំផុត គឺចន្លោះពាក់កណ្តាលឆ្នាំ ដោយស្ថិតនៅលេខរៀង ១៦៦ ខណៈដែលក្នុងខែធ្នូនេះ កម្ពុជា ស្ថិតនៅលេខរៀងទី ៨ ក្នុងតំបន់អាស៊ាន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT