កាលពីរាត្រីថ្ងៃអាទិត្យ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះ នៅក្នុងកម្មវិធីបង្ហាញសមាសភាពកីឡាករសម្រាប់រដូវកាលថ្មី ២០១៩ នៅក្នុងលីគកំពូលកម្ពុជា របស់ក្លិបបាល់ទាត់វិសាខា ពួកគេក៏បានបង្ហាញនូវឯកសណ្ឋានថ្មី ចំនួន ៣ឈុត ដែលនឹងត្រូវប្រើប្រាស់ជាផ្លូវការផងដែរ ។
តាមការបង្ហាញតាមរយៈវិបសាយរបស់ពួកគេ ចំពោះឯកសណ្ឋានពណ៌ ខៀវ(អាវពណ៌ ខៀវ ខោពណ៌ ខៀវ និងស្រោមជើងពណ៌ ខៀវ) គឺជាឯកសណ្ឋានប្រភេទទី១ ដែលក្លិបនឹងប្រើប្រាស់ សម្រាប់ការប្រកួតក្នុងដី ។ រីឯឯកសណ្ឋានពណ៌ ស(អាវពណ៌ ស, ខោពណ៌ក្រហម និងស្រោមជើងពណ៌ ស) គឺជាឯកសណ្ឋានប្រភេទទី២ សម្រាប់ការប្រកួតក្រៅដី ខណៈឯកសណ្ឋានពណ៌ លឿង(អាវពណ៌ លឿង ខោពណ៌ លឿង និងស្រោមជើងពណ៌ លឿង) គឺជាឯកសណ្ឋានប្រភេទទី៣ ដែលក្លិបត្រៀមប្រើប្រាស់ក្រៅដីដូចគ្នា តែប្រើប្រាស់ក្នុងករណីជាន់ឯកសណ្ឋានពណ៌ ស ជាមួយក្រុមម្ចាស់ផ្ទះប៉ុណ្ណោះ ។
គួររំលឹកថា សម្រាប់រដូវកាលថ្មីខាងមុខនេះ វិសាខា បាននាំចូលកីឡាករថ្មីៗសរុប ១២រូប ដែលមានប្រភពមកពីក្លិប ណាហ្គាវើល, ភ្នំពេញក្រោន និងយុវជនសាលាបាល់ទាត់ជាតិបាទី ៕