Pochettino ៖ Spurs ​បាន​ឡើង​វគ្គ​បន្ដ គឺ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ

ក្រុម Spurs ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​លេង​បាន​ស្មើ​ក្រុម Barcelona  ១-១ ​និង Inter Milan ​មិន​អាច​យក​ឈ្នះ​ក្រុម PSV ​បាន។

លទ្ធផល​បាន​ឡើង​វគ្ក​១៦​ក្រុម UEFA Champions League ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក​ Mauricio Pochettino ​រំភើប​ចិត្ត​ជា​ខ្លាំង ​ហើយ​គិត​ថា​គ្មាន​នរណា​អាច​គិត​ថា​ក្រុម​មាន់​ខ្នាយ​មាស​មួយ​នេះ ​អាច​ឡើង​ទៅ​វគ្គ​បាន​ឡើយ។ អ្នក​ចាត់ការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ “ក្នុង​ពូល​នេះ ​គ្មាន​នរណា​គិត​ថា​យើង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ឡើយ វា​ជា​បេសកកម្ម​មួយ​ដែល​មិន​អាច​ទៅ​រួច។ ប៉ុន្តែ​ក្នុង​បាល់ទាត់ ​គ្មាន​អ្វី​ដែល​មិន​អាច​កើត​ឡើង​បាន​ឡើយ”។

នៅ​លីគ​អង់គ្លេស​ឆ្នាំ​នេះ ​ក្រុម​ទាំង​៤​ដែល​មក​លេង​នៅ​វគ្គ​សន្សំ​ពិន្ទុ Champions League ​គឺ​បាន​ឡើង​ទាំង​អស់​ហើយ ​ពោល​គឺ Man City , Man Utd  , Spurs ​និង Liverpool ​សុទ្ធ​តែ​កក់​កៅអី​វគ្គ​១៦​ក្រុម​ទាំង​អស់៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT