​១​គ្រាប់ Salah ​ល្មម​សម្រាប់ Liverpool ​ទម្លាក់ Napoli ​

ក្រុម Liverpool ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Napoli ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​ចុង​ក្រោយ​​ក្នុង​ពូល ​ពាន​រង្វាន់ UEFA Champions League ​។

១​គ្រាប់​សំខាន់​បំផុត​ខាង​លើ​នេះ​ដែរ ​ធ្វើ​បាន​សម្រេច​ដោយ Salah ​នៅ​នាទី​៣៤​នា​វគ្គ​ទី​១។ ខណៈ​ដែល​ក្រុម Napoli ​វិញ ​ក្រោយ​ពី​ត្រូវ​គេ​នាំ​មុខ​ហើយ ​ក៏​ព្យាយាម​ស្វែង​រក​គ្រាប់​បាល់​មក​វិញ ប៉ុន្តែ​ឱកាស​ទាំង​ប៉ុន្មាន ​មិន​អាច​ធ្វើ​បាន​ទេ។ ​ក្រុម​របស់​លោក Carlo Ancelotti ​មាន​ឱកាស​មាស​មួយ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ប៉ុន្តែ​ត្រូវ Alisson ​ជួយ​សង្គ្រោះ​បាន​ទៀត។ ទើប​ចប់​ការ​ប្រកួត Napoli ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ​ហើយ។

នៅ​លីគ​អង់គ្លេស​ឆ្នាំ​នេះ ​ក្រុម​ទាំង​៤​ដែល​មក​លេង​នៅ​វគ្គ​សន្សំ​ពិន្ទុ Champions League ​គឺ​បាន​ឡើង​ទាំង​អស់​ហើយ ​ពោល​គឺ Man City , Man Utd  , Spurs ​និង Liverpool ​សុទ្ធ​តែ​កក់​កៅអី​វគ្គ​១៦​ក្រុម​ទាំង​អស់៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT