ក្នុងកាលវិភាគប្រកួតសប្តាហ៍ទី ៧ របស់លីគកំពូលកម្ពុជា រដូវកាល ២០១៨ សម្រាប់ថ្ងៃសៅរ៍នេះ មាន ៣ប្រកួត ថ្ងៃអាទិត្យ ២ប្រកួត និង ថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ ១ប្រកួត ។
គូពិសេសសម្រាប់ថ្ងៃសៅរ៍នេះ គឺក្រសួងការពារជាតិ ស្វាគមន៍ក្រុមកំពូលតារាងណាហ្គាវើល នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦ល្ងាច ។
គិតត្រឹម ៦ប្រកួតកន្លងមក ស្ថិតិលទ្ធផលរបស់ក្រសួងការពារជាតិ គឺ ឈ្នះ ៣ និង ចាញ់ ៣ ក្នុងនោះ ៥ប្រកួតចុងក្រោយគឺឈ្នះ ២ និងចាញ់ ៣ ប្រកួត ។ បរាជ័យដ៏អាក្រក់បំផុតសម្រាប់ក្រុមដែលដឹកនាំដោយ លោក ភា សុភ័ត្រា្ត គឺចាញ់ក្រុមចំណូលថ្មី វិសាខា ២-០ កាលពីសប្តាហ៍មុននេះ ។
សម្រាប់ ណាហ្គាវើល វិញ ពុំទាន់ស្គាល់បរាជ័យនៅឡើយទេ ប្រកួតឈ្នះ ៥លើក និងស្មើ ១ កំពុងមានពិន្ទុស្មើជាមួយក្រុមការពារជើងឯក បឹងកេត ( ១៦ពិន្ទុ ) ដែលត្រូវធ្វើដំណើរទៅជួបអគ្គិសនីកម្ពុជា រសៀលនេះផងដែរ ( ម៉ោង ៣រសៀល) ។
ក្នុងថ្ងៃជាមួយគ្នានេះផងដែរ សូលទីឡូអង្គរ ក៏មានវិញ្ញាសារលំបាកផងដែរ ពោលគឺប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់ ម៉ោង៣រសៀល ។
ក្រុមថ្មោងថ្មីមួយនេះ ក៏ពុំទាន់សាងរឿងភ្ញាក់ផ្អើលនៅឡើយទេ ខណៈ ៦ប្រកួត ឈ្នះ ១ប្រកួតប៉ុណ្ណោះ ស្មើ ១ និងចាញ់ ៤ប្រកួត ។ កំណត់ត្រាល្អរបស់ក្លិប គឺអាចស្មើជាមួយក្រុមបឹងកេត ០-០ នៅក្នុងសប្តាហ៍ទី ៤ កន្លងទៅ ៕
ខាងក្រោមគឺជាកាលវិភាគសរុបប្រចាំសប្តាហ៍ទី ៧៖
- អត្ថបទថ្មីៗ៖ ក្រុមជម្រើសជាតិវៀតណាម U-23 នឹងប្រកួតមិត្តភាពជាមួយក្លិប FC Barcelona B ក្នុងទីក្រុងហាណូយ នៅខែកក្កដា
- អត្ថបទថ្មីៗ៖ Klopp ៖ បិទ Ronaldo មិនពិបាកទេ យើងធ្វើមិចកុំឱ្យគាត់បានប៉ះបាល់ទៅរួចហើយ
- អត្ថបទថ្មីៗ៖ ប្រេស៊ីល ចង់លេងប្រយុទ្ធ៣ ដោយដាក់ Neymar Jesus និង Willian