ក្រុម Manchester City នឹងមិនមានខ្សែប្រយុទ្ធ Aguero និងខ្សែបម្រើ Bruyne ទេក្នុងការប្រកួតទល់ក្រុម Chelsea ដោយសារតែរបួសរបស់ពួកគេមិនទាន់ជា១០០%។
Aguero ខកខានការប្រកួត២ប្រកួតមកហើយឱ្យក្រុម Man City ដោយសារតែរបួសសរសៃពួររបស់គេ។ លោក Pep រំពឹងថាខ្សែប្រយុទ្ធសំខាន់រូបនេះ នឹងអាចជួយក្រុមបានក្នុងការប្រកួតសំខាន់ទល់ក្រុម Chelsea ប៉ុន្តែចុងក្រោយ ក្រុមគ្រូពេទ្យរបស់ក្លឹបបានបញ្ជាក់ថារបួសរបស់គេ គឺជាមិនទាន់ការប្រកួតនេះឡើយ។ ដោយឡែក De Bruyne វិញ ក៏ដូចគ្នា រូបគេមិនអាចលេងបានដែរ ព្រោះរបួសជង្គង់នោះ នៅមិនទាន់ជា១០០%។
លោក Pep បាននិយាយក្នុងសន្នីសីទកាសែតថា៖ ពួកគេទាំងពីរខាងលើនឹងមិនអាចលេងបានទេទល់ក្រុម Chelsea ។ លេងនៅ Stamford Bridge គឺតែងតែពិបាកសម្រាប់យើង ខ្ញុំធ្លាប់ដឹកនាំក្រុមទៅទីនោះច្រើនដងដែរ ប៉ុន្តែឈ្នះតែម្ដងប៉ុណ្ណោះ ជាធម្មតាលទ្ធផលរបស់ខ្ញុំតែងតែចាញ់ការប្រកួតនៅទីនោះ៕ប្រភពDailyMail