ពានរង្វាន់បាល់ទាត់យុវជន-នារី ចំនួន ៤ នឹងប្រារព្ធធ្វើឡើងក្នុងខែធ្នូនេះ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

នៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ ស្អែកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំកម្មវិធីបើកការប្រកួតជម្រើសជេីងឯកយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី Division 1 &2 ២០១៨-១៩ នៅទីលានបាល់ទាត់វិទ្យាល័យជាស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយក្នុងនោះក៏នឹងមានការប្រកួតបើកឆាកចំនួន ៣គូ ផងដែរ។

កាលវិភាគប្រកួតសម្រាប់ថ្ងៃបើកឆាក៖
១. ខេត្តបាត់ដំបង vs ខេត្តស្វាយរៀង វេលាម៉ោង ៧:៣០នាទីព្រឹក ( ជម្រើសជើងឯកបាល់ទាត់នារី Division 1 )
២. សាលាតម្រង់ទិសវិទ្យាល័យ ត្បែងមានជ័យ ព្រះវិហារ Vs សាលាតម្រង់ទិស ខេត្តសៀមរាប វេលាម៉ោង ៩:៣០នាទីព្រឹក ( ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ )
៣. សាលាតម្រង់ទិសវិទ្យាល័យ ត្បែងមានជ័យ ព្រះវិហារ Vs សាលាតម្រង់ទិស ខេត្តសៀមរាប វេលាម៉ោង ០៣:០០រសៀល ( ជម្រើសជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំ )

សម្រាប់កាលវិភាគប្រកួតដទៃទៀត គឺនឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់ទៅនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ សម្រាប់ពានរង្វាន់ទាំងអស់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT