ក្លឹបបាល់ទាត់ Buriram United បានបើកលក់ឯកសណ្ឋានរដូវកាលថ្មីហើយ ដោយត្រឹមតែ១ថ្ងៃដំបូងប៉ុណ្ណោះលក់បានដល់ទៅ ៤០ ១៩៦អាវទៅហើយ។
នេះជាកំណត់ត្រាថ្មីមួយរបស់ Buriram ក្នុងនាមជាក្លឹបបាល់ទាត់ដែលជោគជ័យមួយនៅលីគកំពូលថៃ។ អ្នកគាំទ្រជាច្រើនបានតម្រង់ជួរក្នុងការចាំទិញអាវរដូវកាលថ្មី ២០១៩នេះ។ ខណៈដែលអាវ១ ប្រហែលជាជាង២០ដុល្លារសម្រាប់រដូវកាលថ្មីនេះ។ ដោយការប្រកួតលីគរដូវកាលថ្មីរបស់ថៃ នឹងចាប់ផ្ដើមនូវប៉ុន្មានខែខាងមុខនេះហើយ គេរំពឹងថាអាវរដូវកាលថ្មីនេះនឹងលក់បានច្រើនជាងនេះទៅទៀត។
Buriram United កំពុងឡើងជើងខ្លាំងមែនទែននារដូវកាលនេះ ដោយ២០១៧ ២០១៨ នេះពួកគេឈ្នះ២ឆ្នាំជាប់គ្នាហើយ។ ខណៈដែលឆ្នាំក្រោយពួកគេនឹងការពារតំណែងជើងឯកទៀត។ សរុបមក ពួកគេឈ្នះបាន៧ពានរង្វាន់មកហើយ បើគិតតាំងពីឆ្នាំ២០០៨មកនោះ៕ប្រភពFoxsportsasia