Real Madrid ផ្លាស់ប្តូរគោលដៅទំនងជាលែងចង់បាន Alphonso Davies ហើយ!

Real Madrid ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងជាមួយនឹងខ្សែការពារសញ្ជាតិកាណាដា Alphonso Davies កាលពីឆ្នាំមុនដោយមនុស្សជាច្រើនរំពឹងថាគាត់នឹងមកដល់នៅរដូវក្តៅនេះ។  ទោះបីយ៉ាងណាក៏ដោយ ពេលនេះមើលទៅមិនទំនងនឹងអាចកើតឡើងទេ នេះបើយោងតាមព័ត៌មានចុងក្រោយបំផុតនៅក្នុងរដ្ឋធានីអេស្ប៉ាញ។Davies មិន​បាន​បន្ត​កុងត្រា​ជាមួយ Bayern Munich ទេ ដោយ​នៅ​សល់​កុងត្រាចាស់តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​គាត់មាន​កិច្ច​ព្រមព្រៀង​ផ្ទាល់​មាត់​លើ​លក្ខខណ្ឌ​មួយចំនួនជាមួយReal Madridរួចហើយផងដែរ។  ភាគីខាងBayern Munich បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើDavies មិនបន្តកិច្ចសន្យារបស់គាត់ទេ នោះពួកគេនឹងដាក់លក់គាត់នៅរដូវក្តៅនេះ។

ទន្ទឹមនឹងនេះដែរក្លឹប Real Madrid ក៏គ្រោងនឹងចុះហត្ថលេខាលើគាត់ក្នុងតម្លៃចន្លោះពី 30 ទៅ 40 លានអឺរ៉ូនៅរដូវក្តៅនេះ ប៉ុន្តែកាសែតRelevo បានបង្ហាញថាទំនាក់ទំនងរវាង Davies និង Real Madrid ហាក់មានភាពស្រពិចស្រពិលនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កិច្ចព្រមព្រៀងអាចនឹងទៅរួចប្រសិនបើ Ferland Mendy ចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ។

ហេតុផលនៃការផ្លាស់ប្តូរអាទិភាពរបស់Real Madridចំពោះ Davies ក៏ព្រោះតែការបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលរបស់ Mendy គួបផ្សំនឹងភាពធូរស្បើយរបួសរបស់ David Alaba និងការចាកចេញរបស់ Nacho Fernandez មានន័យថាពួកគេនឹងផ្តោតសំខាន់លើការចុះហត្ថលេខាលើខ្សែការពារកណ្ដាល Leny Yoro ពី Lilleវិញនៅរដូវក្តៅនេះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT