អង្គរថាយហ្គឺរ នឹងរៀបចំកម្មវិធី Football Clinic ដើមខែធ្នូខាងមុខ នៅខេត្តសៀមរាប

តាមការជូនដំណឹងរបស់ក្លិប កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងរៀបចំកម្មវិធី Football Clinic ក្នុងគោលបំណងចែករំលែកពីមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ ហើយប្អូនៗមានឳកាសហ្វឹកហាត់ជាមួយគ្រូអង្គរថាយហ្គឺរផ្ទាល់ និងលេងជាហ្គេមកម្សាន្តទាំងអស់ជាមួយកីឡាកររបស់ក្លិបផងដែរ។

កម្មវិធី Football Clinic បែងចែកជា ២វគ្គ ៖

• [វគ្គទី១] ចាប់ផ្តើមពីម៉ោង ៣:១៥ នាទីរសៀល ដល់ម៉ោង ៥:៣០ នាទីល្ងាច នៅតារាងបាល់ទាត់ HOME SPORTS
• [វគ្គទី២] ចាប់ផ្តើមពីម៉ោង ៦:៣០ នាទីល្ងាច ដល់ម៉ោង ៨:៤៥ នាទីយប់ នៅតារាងបាល់ទាត់ WAT BO

សម្រាប់ពីរវគ្គខាងលើនេះ ប្អូនៗម្នាក់អាចចូលរួមបានតែមួយវគ្គប៉ុណ្ណោះ ។

ក្លិបក៏បានជូនដំណឹងដែរថាសម្រាប់ការចូលរួមននោះនឹងទទួលបាន ទឹកក្រូច និងទឹក ដោយឥតគិតថ្លៃ ប៉ុន្តែត្រូវតែរៀបចំស្បែកជើង និងស្រោមជើងដោយខ្លួនឯង ហើយក្នុងករណីចង់ដឹងព័ត៌មានលំអិតអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 086 691 947 | 089 767 897 ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT