Pep ថាគ្មានការសោកស្តាយនោះទេ ក្រោយធ្លាក់ក្រោមថ្វីដៃ Real Madrid

ក្រុមម្ចាស់ជើងឯក Manchester City រងបរាជ័យក្នុងលទ្ធផល ៤-៣ ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្តីក្រោមថ្វីដៃក្រុមយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេបានបញ្ចប់ទៅក្នុងលទ្ធផលសរុប ៤-៤ (១-១) កាលពីយប់មិញ បើទោះបីជាការបង្ហាញរបៀបលេងដ៏លេចធ្លោពីក្រុមរបស់លោក Guardiola ក្នុងជើងទីពីរនៅកីឡដ្ឋាន Etihad ក៏ដោយ។ក្រោយចប់ការប្រកួត លោក Guardiola អ្នកចាត់ការទូទៅរបស់ City បាននិយាយថា៖

“ខ្ញុំចង់ឈ្នះ ប៉ុន្តែសូមអបអរសាទរដល់ Real Madrid ពួកគេបានការពារយ៉ាងល្អជាមួយនឹងសាមគ្គីភាពក្រុមដ៏មិនគួរឱ្យជឿ ហើយពួកយើងបានធ្វើអ្វីៗគ្រប់យ៉ាង។

ខ្ញុំមិនមានការសោកស្ដាយចំពោះអ្វីដែលយើងបានធ្វើនោះទេ។ ជានិច្ចកាល យើងព្យាយាមបង្កើតឱកាសឲ្យបានច្រើន និងបណ្តោយតិចតួចប៉ុណ្ណោះ ព្រោះយើងជឿថាវាជួយយើងឱ្យឈ្នះ ហើយយើងបានធ្វើអ្វីៗគ្រប់យ៉ាង។

យើងបានលេងយ៉ាងល្អឥតខ្ចោះគ្រប់យ៉ាង ប៉ុន្តែជាអកុសលយើងមិនអាចឈ្នះនោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT