Declan Rice បង្ហើបពីមូលហេតុចំបងដែលគាត់បដិសេធ Man City ហើយចូលរួមជាមួយ Arsenal

Declan Rice បានបង្ហាញពីមូលហេតុចម្បងដែលគាត់ជ្រើសរើសចូលរួមជាមួយ Arsenal ជំនួស Manchester City កាលពីរដូវក្តៅមុន។ក្លឹបទាំងពីរបានតតាំងគ្នាយ៉ាងខ្លាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ West Ham និងអង់គ្លេសដ៏គួរឱ្យគោរពកាលពីខែកក្កដាដោយ Mail Sport បានរាយការណ៍ថា Man City ទីបំផុតបានដកខ្លួនចេញពីការប្រណាំងដើម្បីនាំយកកីឡាករវ័យ ២៥ឆ្នាំរូបនេះ។ ក្រុមរបស់លោក Pep Guardiola មិនមានឆន្ទៈក្នុងការស្នើសុំតម្លៃ ១០៥លានផោនរបស់ West Ham នៅទីបំផុត Rice បានចូលរួមជាមួយក្រុមរបស់លោក Mikel Arteta ជាកន្លែងដែលគាត់បានបន្តរីករាយក្នុងរដូវកាលដ៏ត្រចះត្រចង់ ដែលនាំឱ្យក្រុមកាំភ្លើងធំឡើងដល់កំពូលតារាងក្របខ័ណ្ឌ Premier League។ ជាមួយនឹងការប្រកួតមួយចំនួនដែលនៅសេសសល់ក្នុងរដូវកាលនេះ Man City និង Arsenal នឹងបន្តដំណើរឆ្ពោះទៅមុខដើម្បីលើកពាន Premier League ដោយលើសគ្នាតែមួយពិន្ទុប៉ុណ្ណោះដែលកំណត់ជោគវាសនាក្រុមទាំងពីរនៅលើកពាន Premier League រដូវកាលនេះ។ Rice សង្ឃឹមថានឹងដឹកនាំក្រុមរបស់គាត់ឱ្យមានភាពរុងរឿងនៅរដូវកាលនេះ ហើយបានទទូចថាការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ទៅក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ គឺជារឿងមួយដែលគាត់មិនមានការសោកស្ដាយឡើយ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ The Athletic. Rice ត្រូវបានគេសួរអំពីសេណារីយ៉ូសម្មតិកម្មថា ប្រសិនបើគាត់បានចូលរួមជាមួយក្រុមឈ្នះ Treble គាត់នឹងអាចលេងជាមួយ Rodri នៅខ្សែបម្រើ។ គាត់បាននិយាយថា៖

“ខ្ញុំដឹង, ប៉ុន្តែគម្រោងនេះ [Arsenal] ហាក់ដូចជាគួរឱ្យរំភើបជាង ហើយនោះជាមូលហេតុដែលខ្ញុំជ្រើសរើសមក Arsenal ព្រោះខ្ញុំជឿថាយើងកំពុងឆ្ពោះទៅរករឿងដ៏ធំនៅទីនេះ”។

គាត់បានដើរតួយ៉ាងសំខាន់ក្នុងទម្រង់លេងរបស់ Arsenal ក្នុងរដូវកាលនេះ ដោយកីឡាករ Rice ស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតនៅ Premier League ដែលដឹកនាំក្រុមរបស់ Arteta ឡើងលើកំពូលតារាងបច្ខុប្បន្ន។

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT