Arda Guler “ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីបានលេង”

[post-views]

មានការរំភើបជាច្រើនដែលកើតឡើងនៅ Real Madrid កាលពីរដូវក្តៅមុន នៅពេលដែល Arda Guler មកដល់ពី Fenerbahce ។ គាត់មានការចាប់ផ្តើមដ៏ជោគជ័យក្នុងរដូវកាលមុន មុនពេលវាត្រូវបានកាត់បន្ថយភ្លាមៗ ដោយសារតែការវះកាត់របួស និងបញ្ហាសុខភាពបន្តបន្ទាប់ទៀត ដែលមានន័យថាគាត់មិនអាចលេងរហូតដល់ខែមករា។គាត់មានកាយសម្បទា និងត្រៀមខ្លួនជាស្រេចតាំងពីពេលនោះមក ទោះបីជាលោក Carlo Ancelotti បានជ្រើសរើសប្រើប្រាស់កីឡាករវ័យជំទង់ទួរគីតិចតួចនាទីក៏ដោយ គាត់ត្រូវបានផ្តល់ឱកាសឱ្យប្រកួតជាមួយក្រុម Real Sociedad កាលពីចុងសប្តាហ៍មុន នឹងសុតបាល់បញ្ចូលទីថែមទៀតផង។

Guler បានបង្ហាញពីការខកចិត្តជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំពោះការខ្វះនាទីរបស់គាត់ថា ៖

 “យើងទាំងអស់គ្នាចង់នៅលើទីលានចាប់ពីនាទីទី១ ដល់នាទីទី ៩០។ ប៉ុន្តែមានរឿងមួយចំនួនស្ថិតនៅក្នុងផែនការ និងទស្សនវិស័យរបស់ក្លឹប ពួកគេកំពុងរៀបចំកីឡាករវ័យក្មេងជាច្រើនយ៉ាងខ្លាំងក្លា។ ដូច្នេះ ខ្ញុំ​មិន​មាន​អារម្មណ៍​សោកស្ដាយ​ទេ ពេល​ដែល​ខ្ញុំ​មិន​បាន​លេង។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីលេងឱ្យបានច្រើននាទីតាមដែលអាចធ្វើទៅបាន។ Ancelotti និងខ្ញុំនិយាយគ្នាច្រើនណាស់។ សូម្បីតែមុនពេលខ្ញុំមកដល់ទីនេះ។ ខ្ញុំបានសួរគាត់ថាតើគាត់នឹងអោយខ្ញុំលេងនៅកន្លែងណា ស្ថានភាពរបស់ខ្ញុំនឹងទៅជាយ៉ាងណា… ហើយគាត់តែងតែប្រាប់ខ្ញុំពីផែនការរបស់គាត់ជាមួយខ្ញុំ។ នេះជាហេតុផលមួយដែលខ្ញុំមក ព្រោះគាត់ផ្តល់ជូនខ្ញុំនូវផែនការជាក់ស្តែង។ គាត់​បាន​និយាយ​ថា​គាត់​នឹង​អោយខ្ញុំលេង​នៅ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់។  គាត់តែងតែទាក់ទងខ្ញុំជានិច្ច។ គាត់មិន​ដែលប្រាប់​ខ្ញុំ​ថា​ធ្វើបានល្អ​ក្នុង​កាពេលហ្វឹកហាត់ គាត់មិន​មែដែលប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ល្អ​ជាងអ្នកណា។ តែគាត់ប្រាប់ខ្ញុំថា ខ្ញុំនឹងមានឱកាសកាន់តែច្រើននៅចុងបញ្ចប់នៃលីគ។ ហើយខ្ញុំ​ក៏ជឿ​លើ​គាត់​ដែរ”។

Guler គួរតែមាននាទីលេងច្រើនជាងនេះបន្ថែមទៀតសម្រាប់ Real Madrid ជុំវិញការប្រកួតចុងក្រោយ។ គាត់ពិតជាគួរអោយចាប់អារម្មណ៍ពេលប៉ះ Real Sociaded ហើយគាត់ទំនងជានឹងមានឱកាសធ្វើម្តងទៀតនៅពេលទទួលភ្ញៀវ Cadiz មកកាន់ទឹកដី Santiago Bernabeu នៅថ្ងៃសៅរ៍ខាងមុខនេះ។

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT