Rudiger ប្តេជ្ញាថាគាត់នឹងកម្ទេ.ច Mbappe ប្រសិនបើ Real Madrid ប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ UCL

[post-views]

Antonio Rudiger បាននិយាយលេងសើចថាគាត់នឹង “កម្ទេច” Kylian Mbappe ប្រសិនបើ Real Madrid ប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ Champions League ។ខ្សែការពាររបស់ Real Madrid បានធ្វើការផ្ដល់បទសំភាស៍នៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញដោយ Real Madrid និង PSG កំពុងស្វែងរកការកក់កន្លែងនៅ Wembley ។

Rudiger សង្ឃឹមថានឹងជួយ Real Madrid យកឈ្នះលើក្រុម Bayern Munich ខណៈដែល PSG របស់ Mbappe ត្រូវប្រឈមមុខនឹងគូប្រជែងនៅទឹកអាល្លឺម៉ង់ផ្សេងមួយទៀតគឺ Borussia Dortmund ។

ខ្សែការពាររបស់ Real Madrid ត្រូវបាន Le Media Carre សួរអំពីសក្តានុពលនៃការប្រឈមមុខគ្នានឹង Mbappe នៅ Wembley ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 1 ខែមិថុនា។ Rudiger បានឆ្លើយថា ៖

“ប្រសិនបើយើងប្រឈមមុខនឹងគាត់នៅវគ្គផ្តាច់ព្រ័ត្រ យើងនឹងផ្តួលគាត់(សើច) ហើយប្រសិនបើគាត់ធាក់ខ្ញុំ ខ្ញុំនឹងវាយគាត់”។(សើចទៀត)

កីឡាករជម្រើសជាតិអាឡឺម៉ង់ទទួលបានការកោតសរសើរចំពោះការលេងរបស់គាត់ជាមួយ Mbappe ក្នុងការប្រកួតដែលអាល្លឺម៉ង់យកឈ្នះ 2-0 លើបារាំងអំឡុងពេលសម្រាកអន្តរជាតិ។ Rudiger បានរិះគន់លើការអះអាងថា Mbappe គឺ “នៅក្នុងហោប៉ៅរបស់គាត់” ថាជា “ការមិនគោរព” ។ ជំនួសមកវិញ កីឡាករវ័យ 31 ឆ្នាំរូបនេះបានអះអាងថា Mbappe អាចក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង ខណៈពេលដែលគាត់គាំទ្រយ៉ាងពេញទំហឹងចំពោះការផ្លាស់ប្តូរដ៏មានសក្តានុពលរបស់ខ្សែប្រយុទ្ធរូបនេះទៅកាន់ក្រុម Real Madrid នៅរដូវក្តៅនេះ។ គាត់បាននិយាយថា ៖

“កីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រតែងតែមក Real Madrid”។ គាត់គឺជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក ដូច្នេះវានឹងក្លាយជាការប្រកួតដ៏ល្អមួយ”។

ហើយនៅពេលសួរអំពីរបាយការណ៍អំពីការមកដល់របស់ Mbappe Rudiger បានឆ្លើយតបថា៖

“អ្នកណានិយាយថាគាត់នឹងមក វាមិនមែនជាផ្លូវការទេ” ។

គួររំលឹកផងដែរថា Mbappe បានប្រាប់ PSG កាលពីខែកុម្ភៈថាគាត់នឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT