Klopp ថា Liverpool នឹងអាចវាយបកជើងទីពីរទៅលើ Atalanta ប្រើសិនបើលេងបានល្អ

ក្រុមហង្សក្រហមបានបរាជ័យក្រោយថ្វីដៃក្រុម Serie A របស់អ៊ីតាលីកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលទ្ធផល ៣-០ នៅក្នុងទឹកដីខ្លួន Anfield យ៉ាងអាម៉ាស់។Mohamed Salah, Luis Diaz និង Dominik Szoboszlai បានចាប់ផ្តើមប្រកួតនៅកៅអីបម្រុង ហើយក្រោយមកត្រូវបានប្តូរចូល ខណៈដែល Klopp ព្យាយាមបង្កើតផ្លូវវាយបកក្នុងការប្រកួត ប៉ុន្តែ ២គ្រាប់របស់ Gianluca Scamacca និងគ្រាប់បាល់បន្ថែមរបស់ Mario Pasalic នៅនាទីទី៨៣ នោះមានន័យថាក្រុម Liverpool នឹងមានការងារច្រើននៅជើងទីពីរក្រៅដី។ ថ្លែងទៅកាន់ TNT Sports ក្រោយការប្រកួត លោក Klopp បាននិយាយថា៖

“ជាអកុសល យើងមិនមានចំនុចវិជ្ជមានក្នុងការនិយាយអំពីការប្រកួតនោះទេ។ ការចាប់ផ្តើមគឺល្អ។ Darwin Nunez មានពេលវេលាដ៏ល្អ ប៉ុន្តែចាប់ពីពេលនោះមក វាបានក្លាយជាការប្រកួតដ៏អាក្រក់។

ខ្ញុំនឹងមើលការប្រកួតនេះម្តងទៀតនៅថ្ងៃច័ន្ទ។ ខ្ញុំដឹងរួចហើយថា បើយើងធ្វើរឿងពីរបីនេះ យើងនឹងល្អជាងមុន។ តើយើងអាចឈ្នះវាមកវិញបានទេ? បាទបាន បើយើងលេងបានល្អ វាអាចទៅរួច។ តើយើងអាចឈ្នះ ៣-០ បានទេ? ខ្ញុំគ្មានគំនិតយោបល់ទេ។ ប៉ុន្តែនេះពិតជាមានអារម្មណ៍មិនល្អ ហើយនោះជារឿងសំខាន់។ នោះជាការលេងដ៏អាក្រក់ ហើយនោះជារបៀបដែលយើងចាញ់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT