មេធំ Man Utd ថាអតីតកីឡាករម្នាក់នេះ នៅតែអាចលេងក្នុងក្រុមរបស់ Erik ten Hag បច្ចុប្បន្នបាន

Ratcliffe ដែលបានទិញភាគហ៊ុន ២៨% នៅ United កាលពីខែមុន ថ្មីៗនេះបានបង្ហាញខ្លួននៅលើផតឃែស្ថរបស់ Geraint Thomas Cycling Club ដោយពិភាក្សាអំពីប្រធានបទជាច្រើនរួមទាំងផែនការកីឡដ្ឋាន និងហេតុអ្វីបានជាផែនការផ្ទេរកីឡាករមិនរួមបញ្ចូល Kylian Mbappe។Ratcliffe ដែលជាអ្នកគាំទ្រក្រុម United កាលពីកុមារភាពក៏ត្រូវបានសួរថាតើអតីតកីឡាករណាដែលគាត់នឹងនាំយកមកវិញ ហើយនៅជាប់ក្នុងក្រុមរបស់ Erik ten Hag។ គាត់បានឆ្លើយថា៖

“Paul Scholes គឺជាអ្នកដែលខ្ញុំនឹងនាំយកមក។ ខ្ញុំគិតថា នោះជាកីឡាករដែលពួកគេកំពុងខ្វះខ្លាំងជាងគេ។ ពួកគេមានកីឡាករពីរបីនាក់ ដែលទោះជាមិនមែនជា Roy Keane ប៉ុន្តែអាចលេងខ្សែបម្រើការពារដូចជា Casemiro និង Kobbie Mainoo បាន ប៉ុន្តែពួកគេមិនមាន Paul Scholes ទេ ដែលជាកីឡាករប្រភេទ Andres Iniesta។”

Ratcliffe ត្រូវបានគេសួរបន្ថែមទៀតថាតើអ្នកណាដែលគាត់ជឿថាជាកីឡាករល្អបំផុតរបស់ Man Utd។ គាត់បានឆ្លើយថា៖

“អស្ចារ្យបំផុតដែលមិនធ្លាប់មានលេងឱ្យ Man United? ប្រហែលជា Ronaldo ខ្ញុំគិតថា Cristiano Ronaldo”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT