Klopp ថាការទាត់ទៅលើ Allister ទោះកើតឡើងនៅទីតាំងណានៃទីលានក៏ដោយ វាជាកំហុស ១០០%

ក្រុម Liverpool របស់លោក Klopp បានប្រឈមមុខនឹងក្រុម Manchester City របស់លោក Pep Guardiola នៅ Premier League កាលពីថ្ងៃអាទិត្យ ដែលនាំមកនូវការបញ្ចប់នូវលទ្ធផលស្មើគ្នា ១-១។ 

គ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ John Stones របស់ Man City និង Alexis Mac Allister របស់ Liverpool ដែលបានស៊ុតបាល់ប៉េណាល់ទីនៅដើមតង់ទី២ នឹងធានានូវម្នាក់ ១ពិន្ទុ ប៉ុន្តែអ្នកគាំទ្រហង្សក្រហមមានអារម្មណ៍សោកស្ដាយដែលមិនមានឱកាសឈ្នះការប្រកួត ខណៈកំហុសទៅលើ Allister មិនត្រូវបានពិន័យបាល់ប៉េណាល់ទី។នៅនាទីទី៩៨ Doku បើកបាត និងធាក់ចំទ្រូងរបស់ Mac Allister ក្នុងតំបន់ពិន័យ ដែលនាំឱ្យមនុស្សជាច្រើនជឿថា បើគេពិនិត្យមើល VAR នឹងនាំឱ្យមានការពិន័យ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងរហ័ស ការសម្រេចចិត្តរបស់ Michael Oliver ក្នុងការមិនផ្តល់បាល់ពិន័យ នាំមកនូវការបញ្ចប់ក្នុងលទ្ធផល ១-១។

ថ្លែងទៅកាន់ Sky Sports ក្រោយការប្រកួត លោក Klopp ត្រូវបានសួរអំពីឧបទ្ទវហេតុនេះ ដោយគាត់ជឿថា វាគឺជាកំហុស ១០០%។ Klopp បាននិយាយថា៖

“ខ្ញុំគិតថាគួរតែនិយាយអំពីវា។ តើអ្នកទទួលបានបាល់ពិន័យនៅក្នុងស្ថានភាពនេះ?តើវាមិនមាន [VAR] នៅទីនោះសម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវទេឬ? ស្ថានភាពនេះនៅទីតាំងណាក៏ដោយនៃទីលានគឺ ១០០% វាជាកំហុស។ ហើយវាគឺជាកាតលឿង។ គាត់ទាត់បាល់ពិតមែន ប៉ុន្តែប្រសិនបើបាល់មិននៅទីនោះ គាត់នឹងសម្លា.ប់ Allister”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT