ស្គាល់ពីគូប្រកួតទាំង ៣ របស់ ណាហ្គាវើល នៅ AFC Cup 2019

ក្លិបបាល់ទាត់ណាហ្គាវើល ដែលជាជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ ត្រូវបានជ្រើសរើសចូលទៅក្នុងវគ្គជម្រុះពូលនៃពានរង្វាន់ AFC Cup 2019 ពូល F ដោយត្រូវប្រឈមមុខនឹងក្រុមខ្លាំង ៣ នៅក្នុងតំបន់អាស៊ានដូចគ្នា គឺ Hanoi FC, Yangon United និង Tampines Rovers ។

តើពួកគេមកពីប្រទេសណា ហើយហេតុអ្វីទើបបង្ហាញខ្លួនក្នុងវគ្គជម្រុះពូលនេះ ?

១. Hanoi FC ជាក្រុមជើងឯកលីគកំពូលវៀតណាម រដូវកាល ២០១៨ ការបង្ហាញខ្លួនរបស់ពួកគេលើកនេះ គឺជាលើកទី ៤ ហើយក្នុងឆ្នាំ ២០១៩ខាងមុខនេះ ពួកគេមានភារកិច្ចប្រកួតវគ្គជម្រុះដំណាក់កាលទីពីរទល់នឹងក្លិប Bangkok United របស់ថៃ នៅក្របខ័ណ្ឌ AFC Champions League ក្នុងករណីអាចឡើងទៅដល់វគ្គជម្រុះពូល ពួកគេនឹងមិនមានវត្តមានក្នុងការប្រកួត AFC Cup ឡើយ ។

២. Yangon United គឺជាក្រុមជើងឯកលីគជាតិមីយ៉ាន់ម៉ា និង Aung San Shield រដូវកាល ២០១៨ ពួកគេបង្ហាញខ្លួនទាំងឆ្នាំ ២០១៩នេះទៀត គឺលើកទី ៦ហើយ ។ Yangon ក៏មានកៅអីវគ្គជម្រុះនៅ Champions League ផងដែរ ដោយត្រូវជួប Ceres-Negros របស់ហ្វីលីពីន នៅក្នុងដំណាក់កាលទីមួយ ។ ប្រសិនបើឈ្នះអាចឡើងទៅដល់វគ្គជម្រុះពូល មានន័យថា នឹងមានក្រុមបំរុងរបស់មីយ៉ាន់ម់ា គឺ Zwekapin United ជំនួសវិញ។

៣. Tampines Rovers ជាក្រុមមកពីប្រទេសសិង្ហបុរី ។ តាមពិតទៅពួកគេមិនមានសិទ្ធិលេងក្នុងពានរង្វាន់ AFC Cup ឡើយ ដោយបញ្ចប់រដូវកាលស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក៏ប៉ុន្តែកៅអីវគ្គចែកពូលនេះបានធ្លាក់ទៅលើពួកគេដោយសារតែ ក្រុមជើងឯកលីគកំពូលសិង្ហបុរី និងក្រុមលេខ ២ ពុំមានសិទ្ធិចូលរួមក្នុងការប្រកួត ។

កាលវិភាគប្រកួតសម្រាប់ក្រុមទាំង ៤៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT