Kroos បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីជិត ៣ឆ្នាំមុន បន្ទាប់ពីការខកចិត្តនៅ Euro ២០២០។ អាល្លឺម៉ង់បានស៊ូទ្រាំនឹងការលំបាក់ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ រួចទៅហើយ នៅពេលដែលពួកគេមិនអាចឆ្លងផុតវគ្គចែកពូល ហើយបន្ទាប់មកបានធ្លាក់ចេញពីវគ្គចែកពូលម្តងទៀតនៅឆ្នាំ ២០២២ ដោយគ្មាន Kroos។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថាគាត់នឹងត្រលប់ទៅក្រុមរបស់អាល្លឺម៉ង់វិញនៅខែក្រោយ។
ដោយពន្យល់លម្អិតបន្ថែមទៀតអំពីការសម្រេចចិត្តនេះ Kroos បានរៀបរាប់ថា៖
“គ្មានពេលណាមួយដែលខ្ញុំសង្ស័យអំពីវាទេ។ វាប្រហែលជាមិនល្អទេក្នុងការនិយាយឥឡូវនេះ ប៉ុន្តែវាពិតជានិយាយចេញពីជម្រៅនៃបេះដូងខ្ញុំ។ ខ្ញុំចង់និយាយថា ខ្ញុំពិតជាបានគិតគ្រប់យ៉ាង។ ខ្ញុំបានចំណាយពេលគ្រប់គ្រាន់ដើម្បីគិតរឿងគ្រប់យ៉ាង ហើយឈានដល់ការសម្រេចចិត្តចាប់យកឱកាសមួយនេះ”៕