គណៈកម្មការវិន័យ និងក្រមសីលធម៌នៃ Saudi Pro League ស្នើសុំសេចក្តីថ្លែងការណ៍ពី Ronaldo បកស្រាយចំពោះកាយវិការ

Cristiano Ronaldo ទំនងជាមានទំនាក់ទំនងមិនល្អជាមួយអ្នកគាំទ្រក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវធ្វើការដោះស្រាយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានអ្នកគាំទ្រ Al-Nassr គោរព និងស្រលាញ់ ប៉ុន្តែនៅពេលណាដែលគាត់ធ្វើដំណើរទៅលេងក្រុមផ្សេង គាត់តែងតែជួបជាមួយនឹងពាក្យឌឺដង Messi Messi ដែលបណ្តាលឱ្យមានការឆ្លើយតបពីសំណាក់គាត់ផ្ទាល់ដ៏ចម្រូងចម្រាសចំនួនពីរ។ទីមួយគឺបន្ទាប់ពីប្រកួតមិត្តភាពជាមួយ Al-Hilal នៅពេលដែលចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ កន្សែងមួយត្រូវបានបោះចូលទៅ Cristiano ពីកន្លែងអង្គុយ ដែលគាត់បានរើសវាមកទៅជូតក្នុងខោ ហើយក៏ក្រវែងចោលទៅវិញ។ថ្មីៗនេះ បន្ទាប់ពីទទួលបានការស្រែកឌឺដងថា ‘Messi Messi’ ក្នុងអំឡុងពេលជ័យជម្នះ ៣-២ របស់ Al-Nassr លើ Al-Shabab គាត់បានឆ្លើយតបទៅកាន់អ្នកគាំទ្រ ដោយយកដៃបាំងត្រចៀក ហើយប្រើកាយវិការដែលគេចាត់ទុកថាជាកាយវិការអាស.អាភាស។តាមសេចក្តីរាយការណ៍ដោយ Al-Riyadhiah គណៈកម្មាធិការវិន័យ និងក្រមសីលធម៌នៃ Saudi Pro League នឹងស្នើសុំសេចក្តីថ្លែងការណ៍ពី Ronaldo ដើម្បីទទួលបានការបកស្រាយរបស់គាត់ចំពោះបញ្ហាទាំងនេះ។

ក្នុងនោះផងដែរ ប្រសិនបើគេរកឃើញថា Ronaldo ពិតជាបានធ្វើកាយវិការអាស.អាភាស និងប្រមា.ថពិតមែន នោះគាត់អាចនឹងប្រឈមមុខនឹងការហាមឃាត់ពីការប្រកួតមួយចំនួនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT