ខ្សែបម្រើ Barcelona ច្រានចោលសំណើរបស់អារ៉ាប៊ីសាអូឌីត ដោយសារហេតុផលនយោបាយ

Barcelona ទំនងជាទីផ្សារសំខាន់សម្រាប់អារ៉ាប៊ីសាអូឌីតក្នុងរដូវក្ដៅនេះ ដោយមានឈ្មោះកីឡាករធំៗមួយចំនួន មានតម្លៃសមរម្យ។ ក្នុងនោះ Sergi Roberto នឹងផុតកុងត្រានៅដំណាច់រដូវកាល ប៉ុន្តែនឹងមិនផ្ទេរទៅប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។កាសែត Catalan MD បានរាយការណ៍ថា Roberto បានបដិសេធសំណើរពីអារ៉ាប៊ីសាអូឌីត ដោយសារតែហេតុផលនយោបាយ។ ភរិយារបស់ Roberto គឺ Coral Simanovich គឺជាតារាបង្ហាញម៉ូតដែលធ្វើការនៅសហរដ្ឋអាមេរិក ប៉ុន្តែមានដើមកំណើតមកពីប្រទេសអ៊ីស្រាអែល។ ចំពេលមានជម្លោះនៅលើតំបន់ហ្គាហ្សាស្ទ្រីប និងដោយមានអារ៉ាប៊ីសាអូឌីតគាំទ្រប៉ាឡេស្ទីន គាត់ និងក្រុមគ្រួសាររបស់គាត់មិនមានអារម្មណ៍ថាវាជារឿងល្អទេក្នុងការផ្ទេរទៅប្រទេសនោះ។Barcelona ទំនងជាមិនផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីនៅរដូវក្តៅនេះទេ ទោះបីជាពួកគេមិនទាន់ប្រាប់ Roberto អំពីការសម្រេចចិត្តរបស់ពួកគេក៏ដោយ ហើយបើទោះបីជា Roberto ចង់បន្តកុងត្រាក៏ដោយ។ ដូចគ្នាដែរ Roberto បាននិយាយអំពីការផ្ទេរបន្ទាប់ដែលគាត់ចង់បានក្នុងប៉ុន្មានខែថ្មីៗនេះ ដោយប្រកាសថាគាត់នឹងបើកចំហបន្តលេងនៅអឺរ៉ុប ប៉ុន្តែនៅទីបំផុតគាត់ក៏ចង់សាកល្បងបើមានឱកាសនៅក្នុង Major League Soccer របស់សហរដ្ឋអាមេរិក។ Roberto ឧស្សាហ៍ឈប់សម្រាកនៅទីក្រុងញូវយ៉ក ហើយប្រសិនបើមានឱកាសនៅទីនោះ នោះវាហាក់ដូចជាគាត់នឹងក្លាយជាកីឡាកររបស់ Barcelona ម្នាក់ទៀតដែលបញ្ចប់អាជីពនៅ MLS៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT