Erik ten Hag សរសើរ Rasmus Hojlund ថាអាចលេងបានល្អ ទោះស្ថិតក្រោមសម្ពាធ

បន្ទាប់ពីការចាប់ផ្តើមអាជីពនៅ Old Trafford ខ្សែប្រយុទ្ធ Rasmus Hojlund ដែលបានចុះហត្ថលេខាពីក្លឹប Atalanta ក្នុងតម្លៃ ៧២ លានផោន ឥឡូវនេះបានស៊ុតបញ្ចូលទីក្នុង ៦ ប្រកួតជាប់ៗគ្នា ដោយរកបាន ១៣ គ្រាប់ក្នុង ៣០ ប្រកួតដំបូងរបស់គាត់សម្រាប់ United។កាលពីយប់ថ្ងៃអាទិត្យ ខ្សែប្រយុទ្ធរូបនេះ ធ្វើបានល្អយ៉ាងខ្លាំង ដោយរកបាន ២ គ្រាប់ជួយឲ្យក្រុមបិសាចក្រហម Man Untied យកឈ្នះទៅលើក្រុម Luton Town ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្រោយចប់ការប្រកួត លោក Ten Hag បានសរសើរ Hojlund ថា៖

“យើងសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងការជ្រើសរើសរបស់យើងដែលយើងជ្រើសរើសកីឡាករត្រឹមត្រូវពីព្រោះគាត់អាចលេងក្រោមភាពតានតឹងបាន។ហើយនៅពេលដែលអ្វីៗកើតឡើងចំពោះគាត់ដូចជានៅពាក់កណ្តាលរដូវកាលដំបូង គាត់មានសមត្ថភាពមានភាពរឹងមាំ មានភាពអត់ធ្មត់ មានការតាំងចិត្ត និងស៊ុតបញ្ចូលទី ហើយនោះជាអ្វីដែលយើងបានឃើញនៅពេលយើងចង់បានគាត់។

ពិតណាស់ គាត់ត្រូវការការគាំទ្រខ្លះៗ ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ ពេលអ្នកនៅក្មេង ប៉ុន្តែជាទូទៅ គាត់រក្សាភាពស្ងប់ស្ងាត់ ហើយបង្ហាញពីសមត្ថភាពរបស់គាត់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT