គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ 42 ឆ្នាំ Xabi Alonso គឺជាអ្នកទំនងជាងគេក្នុងការបន្តតំណែងពីលោក Jurgen Klopp នៅ Liverpool បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ប្រកាសថានឹងចាកចេញពីដំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ។វាកើតឡើងនៅពេលដែលក្រុម Leverkusen របស់ Alonso ឈរនៅលើកំពូលតារាង Bundesliga នាំមុខក្រុម Bayern Munich ហើយបន្តដំណើរទៅមុខក្នុងការប្រកួត DFB-Pokal និង UEFA Europa League។
Liverpool បានទាក់ទង Alonso ជាលើកដំបូងអំពីតំណែងទំនេរនាពេលខាងមុខនៅក្នុងខែវិច្ឆិកា ប៉ុន្តែគ្រូបង្វឹកបានទទូចជាសាធារណៈថាគាត់ផ្តោតទាំងស្រុងលើ Leverkusen ដែលមិនចាញ់ក្នុងចំណោម 30 ប្រកួត។ប៉ុន្តែអតីតខ្សែបម្រើ Manchester United លោក Schweinsteiger បានចែករំលែកការយល់ឃេីញខ្លះៗទាក់ទងទៅនឹង Alonso។ គាត់បាននិយាយថា៖
“ខ្ញុំស្គាល់គាត់ ហើយខ្ញុំប្រាកដច្បាស់ណាស់ថាសុបិនរបស់គាត់គឺចង់ធ្វើជាគ្រូបង្វឹក Liverpool។ ខ្ញុំប្រាកដចិត្តណាស់ថាគាត់នឹងចាកចេញពី Leverkusen នៅរដូវក្តៅ”៕