Ronaldo អាចនឹងវិលមក Real Madrid ក្រោយ Santiago Bernabéu រួចរាល់

Cristiano Ronaldo អាចនឹងវិលត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu ដោយក្រុម Real Madrid ចាប់អារម្មណ៍ក្នុងការស្វាគមន៍កីឡាករដ៏អស្ចារ្យបំផុតរបស់ពួកគេក្នុងការបើកសម្ពោធកីឡដ្ឋានដែលត្រូវបានកែលម្អឡើងវិញ។ប្រធានក្លឹប Real លោក Florentino Perez ចង់អញ្ជើញ Al-Nassr ដែលបច្ចុប្បន្នជាក្រុមរបស់ Ronaldo ទៅកាន់ Bernabeu នៅពេលដែលការជួសជុលកែលម្អត្រូវបានបញ្ចប់។

ប្រព័ន្ធផ្សព្វផ្សាយអេស្បាញបាននិយាយថា ខណៈដែលមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានគូសបញ្ជាក់ជាមួយនឹងការងារសាងសង់នៅតែបន្តនៅឡើយ ការប្រកួតនេះអាចនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលសម្រាករដូវរងានៅរដូវកាលក្រោយ។ហើយមានការទន្ទឹងរង់ចាំក្នុងភាគរយខ្ពស់ថាវាអាចនឹងឃើញ Ronaldo លេងតទល់នឹង Kylian Mbappe ប្រសិនបើគាត់ផ្ទេរពី Paris Saint-Germain ចប់រួចរាល់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT