ប្រធាន UEFA លោក Alexander Ceferin បានប្រកាសថានឹងចាកចេញពីតំណែងនៅឆ្នាំ…

UEFA នឹងមានប្រធានថ្មីក្រោយឆ្នាំ 2027 បន្ទាប់ពីលោក Aleksander Ceferin បានសម្រេចចិត្តមិនឈរឈ្មោះនៅអាណត្តិថ្មីដេីម្បីគ្រប់គ្រងស្ថាប័នបាល់ទាត់អឺរ៉ុប។សមាជិក UEFA បានអនុម័តការផ្លាស់ប្តូរលក្ខន្តិកៈដែលនឹងផ្តល់ឱកាសឱ្យ Ceferin បន្តធ្វើជាប្រធាន UEFA រហូតដល់ឆ្នាំ 2031 ដែលនឹងក្លាយជាអាណត្តិទីបួនដែលមិនធ្លាប់មានពីមុនមក។

យ៉ាង​ណា​មិញ ក្រោយ​ពី​ទទួល​បាន​ភ្លើង​ខៀវ​ជា​ផ្លូវ​ការ​ឱ្យ​កាន់​អំណាច​ភ្លាម Ceferin បាន​បង្ហើប​ថា​គាត់​មាន​បំណង​ចាក​ចេញ​មុនតំណែង​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។បុរសជនជាតិស្លូវេនីអាយុ 56 ឆ្នាំបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសភាថា៖

“ខ្ញុំបានសម្រេចចិត្តកាលពីប្រាំមួយខែមុនថាខ្ញុំនឹងមិនបន្តទៀតទេ។

ហេតុផលគឺពេលខ្លះ គ្រប់ស្ថាប័នទាំងអស់ត្រូវការឈាមថ្មី ប៉ុន្តែភាគច្រើនក៏ដោយសារតែខ្ញុំនៅឆ្ងាយពីគ្រួសារអស់រយៈពេលប្រាំពីរឆ្នាំហើយ។ខ្ញុំ​មាន​ចេតនា​មិន​ចង់​បង្ហាញ​ពី​គំនិត​របស់​ខ្ញុំ​ពី​មុន​ទេ ព្រោះ​ដំបូង​ខ្ញុំ​ចង់​ឃើញ​មុខ​ពិត​របស់​មនុស្ស​មួយ​ចំនួន ហើយ​ខ្ញុំ​បាន​ឃើញ​វាហេីយ។

ខ្ញុំ​មាន​ជីវិត​ដ៏​ស្រស់​ស្អាត​ក្នុង​បាល់ទាត់ ខ្ញុំ​មាន​ជីវិត​ដ៏​ស្រស់​ស្អាត​នៅ​ក្រៅ​បាល់ទាត់​ផង​ដែរ​“៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT