តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម Blue Sky FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
Blue Sky FT ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ សរុបសមាជិក ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក ឆាយ រតនា បានលើកឡើង៖
កីឡាបាល់ទាត់មានសារៈសំខាន់ណាស់ ជួយឲ្យសុខភាពរាងកាយមាំមួន បង្កើតមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីការសេពគ្រឿងញៀន ហើយឆន្ទៈក្រុមយើងទៅមុខ គឺចង់អភិវឌ្ឍសមត្ថភាពក្រុមឲ្យខ្លាំង ដើម្បីអាចប្រកួតពានថ្នាក់ខេត្ត និងជាគំរូដល់ក្មេងៗជំនាន់ក្រោយ។
កីឡាបាល់ទាត់មានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អរាងកាយមំាមួន បង្កើតមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពី ការសេពគ្រឿងញៀន។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយពួកយេីងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភអាវដ៏ស្រស់ស្អាតនេះមកកាន់ក្រុមពួកខ្ញុំ សូមជូនពរក្រុមការងារទាំងអស់ឱ្យកាន់តែរីកចម្រើន សុខភាពល្អ មានភាពជោគជ័យគ្រប់ភារកិច្ចផងដែរ៕