ផុតឆ្នាំ ២០១៨នេះភ្លាម កម្ពុជា នឹងរៀបចំធ្វើម្ចាស់ផ្ទះពានរង្វាន់ធំៗពីរនៅដើមឆ្នាំ ២០១៩

គ្រាដែលកម្ពុជា ទើបបញ្ចប់បេសកកម្មនៃការចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup នាប៉ុន្មានថ្ងៃកន្លងទៅនេះ និងនៅសល់ត្រឹមប្រមាណជាង ១ខែទៀតប៉ុណ្ណោះ ដាច់ឆ្នាំ ២០១៨ ពោលគឺនៅឆ្នាំក្រោយ នឹងមានពានរង្វាន់ធំៗពីរ រៀបចំនៅលើទឹកដីកម្ពុជា សម្រាប់ឈុតយុវជន អាយុក្រោម ២២ និង ២៣ឆ្នាំ ។

តាមកាលវិភាគប្រកួត និងការបោះឆ្នោតជ្រើសរើសពូលកន្លងមក ពានរង្វាន់ពីរ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនោះរួមមាន AFF U22 Championship 2019 និង វគ្គជម្រុះពូល H ពានរង្វាន់ AFC U-23 Championship 2020 ។

សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ២២ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩តទៅ ដោយស្ថិតក្នុងពូល B កម្ពុជា នឹងត្រូវតទល់ជាមួយ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង សិង្ហបុរី ។ រីចំណែកឯនៅវគ្គជម្រុះពូល H AFC U-23 វិញ កម្ពុជា នឹងត្រូវជួប កូរ៉េខាងត្បូង អូស្រ្តាលី និង ឆាយនីស តៃប៉ិ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៦ ខែ មីនា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT