CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ Eagle Battle

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Eagle Battle។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Eagle Battle ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ សរុបសមាជិក ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក រ៉ាណន បានលើកឡើង៖

សារដែលខ្ញុំចង់ចែករំលែកដល់យុវជនឯទៀតពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់គឺ សូមលេីកទឹកចិត្តដល់យុវជនទាំងអស់ឱ្យមានការខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តព្យាយាមហ្វឹកហាត់មិនបោះបង់ទេីបមានការរីកចម្រេីនឈានទៅដល់ក្តីស្រមៃ មិនថាជាសមាជិកក្រុម ឬ ជាប្រធានក្រុមត្រូវឈរលេីឆន្ទៈតែមួយមានមហិច្ឆតារួមគ្នា សម្រេចវារួមគ្នាមិនបោះបង់ចោលឡេីយនូវពាក្យថាសាមគ្គី។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយពួកយេីងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភអាវដ៏ស្រស់ស្អាតនេះមកកាន់ក្រុមពួកខ្ញុំ សូមជូនពរក្រុមការងារទាំងអស់ឱ្យកាន់តែរីកចម្រើន សុខភាពល្អ មានភាពជោគជ័យគ្រប់ភារកិច្ចផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT