តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម យុវជនវត្តទួលទំពូង។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
យុវជនវត្តទួលទំពូង ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ៣ ឆ្នាំ ហើយត្រូវបានតំណាងក្រុមលោក វង ណាវីត បានលើកឡើង៖
ខ្ញុំសំណូមពរឲ្យយុវជនទាំងអស់ងាកមកលេងកីឡាបាល់ទាត់ឲ្យបានគ្រប់គ្នា ក៏ដើម្បីសុខភាព មិត្តភាព ហើយកីឡាជៀសឆ្ងាយពីគ្រឿងញៀន។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានជួយឧបត្ថម្ភឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតនេះ ជូនពរឲ្យ 2MBET មានភាពរីកចំរើននិងមានអតិថិជនច្រើនឡើង៕