CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ WALK FOOTBALL TEAM

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម WALK FOOTBALL TEAM។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

WALK FOOTBALL TEAM ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ៦ ឆ្នាំ ហើយមានសមាជិក ២៧ នាក់ និងត្រូវបានតំណាងក្រុមលោក គង់ ថារ៉ូ បានលើកឡើង៖

ខ្ញុំសំណូមពរឲ្យយុវជនទាំងអស់ងាកមកលេងកីឡាបាល់ទាត់ឲ្យបានគ្រប់គ្នា ក៏ដើម្បីសុខភាព មិត្តភាព ហើយកីឡាជៀសឆ្ងាយពីគ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានជួយឧបត្ថម្ភឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតនេះ ជូនពរឲ្យ 2MBET មានភាពរីកចំរើននិងមានអតិថិជនច្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT