តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម សំពៅមាសក្រុងពោធិ៍សាត់។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
សំពៅមាសក្រុងពោធិ៍សាត់ ជាក្រុមស្ថិតនៅខេត្តពោធិ៍សាត់ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ ហើយត្រូវបានតំណាងក្រុមលោក សុជាតិ បានលើកឡើង៖
ចង់ឲ្យប្អូនៗជំនាន់ក្រោយ ចូលរួមខិតខំលេងកីឡា ដើម្បីសុខភាព និងជៀសផុតឆ្ងាយពីគ្រឿងញៀន ហើយឆន្ទៈក្រុមទៅមុខ ពួកយើងចង់ក្លាយជាក្រុមអាជីព ដែលអាចមានគ្រូមកជួយបង្វឹកបន្ថែមទៀត ដើម្បីភាពរីកចម្រើនឡើង។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំបាទតំណាងក្រុម សំពៅមាស សូមថ្លែងអំណអរគុណដល់ម្ចាស់ឧបត្ថម្ភ 2MBET ជូនពរឲ្យក្រុមហ៊ុនមានកំណើនអតិថិជនបន្ថែមជារៀងរាល់ថ្ងៃ៕