CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ Kano FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Kano FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Kano FC ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបានជិត ២ ឆ្នាំ និងមានសមាជិកសរុប ២៣ នាក់ ហើយត្រូវបានតំណាងក្រុមលោក គីម វុទ្ធី បានលើកឡើង៖

សារដែលខ្ញុំចង់ចែករំលែកជូនយុវជន ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់រួមមាន ចូរយកពេលទំនេរពីការសិក្សា មកលេងកីឡា ដើម្បីសុខភាព និងមិត្តភាព ជៀសវាងការយកពេលទំនេរទៅធ្វើរឿងមិនល្អ ដែលសង្គមស្អប់ខ្ពើម។

ខណៈឆន្ទៈរបស់ក្រុម KANO FC នៅថ្ងៃខាងមុខគឺចង់ក្លាយទៅជាក្រុម ពាក់កណ្តាលអាជីព អាចមានលទ្ធភាពបង្កើតកម្មវិធីប្រកួតពានរង្វាន់នានា ដើម្បីរកថវិកា ជួយទៅអ្នកក្រខ្សត់ខ្វះខាត នៅក្នុងសង្គម។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្រុម KANO FC សូមថ្លែងអំណរអគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្ដល់ឯកសណ្ឋានដល់ក្រុម ពីខ្ញុំប្រធានក្រុម ជំនួសមុខឲ្យសមាជិកទាំង ២៣ នាក់ សូមជូនពរអោយក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខ និងមានការគាំទ្រកាន់តែខ្លាំងឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT