CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់សាមគ្គី

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម សាមគ្គី។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

សាមគ្គី ជាក្រុមស្ថិតនៅខេត្តបាត់ដំបង ចាប់ផ្តើមបង្កើតឡើងបាន ១ ខែនិងមានសមាជិកសរុប ១៨ នាក់ ហើយត្រូវបានតំណាងក្រុមលោក យ័ន វិបុត្រ ជាប្រធានបានលើកឡើង៖

ខ្ញុំមានសារចង់ចែករំលែកយុវជនឯទៀត ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ គឺចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព​ មិត្តភាព និងដើម្បីជួយលើកស្ទួយវិស័យកីឡាយើងផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទជាប្រធានក្រុមសាមគ្គី និងសមាជិកក្រុមទាំងអស់ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលជាវេបសាយ ឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភឈុតកីឡាដ៏ស្រស់ស្អាតដល់ក្រុមយើងខ្ញុំបាទ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT