តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម Friendly ឬស្សីកែវ។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
Friendly ឬស្សីកែវ ជាក្រុមស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ៤ ឆ្នាំ និងមានសមាជិកសរុប ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក ទួត សារ៉េន បានលើកឡើង៖
ផ្ញើជូនទៅអ្នកដែលស្រលាញ់ និងចូលចិត្តវិស័យបាល់ទាត់ ចូលរួមគ្នាលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាយើង ហើយចំពោះឆន្ទៈជាកីឡាករ មិនគួរប្រើប្រាស់អំពើហឹង្សា ចូលមានការយោគយល់អធ្យាស្រ័យគ្នា ព្រោះកីឡាតែងតែមានការប៉ះទង្គិចបន្តិចបន្តួចហើយ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET យ៉ាងជ្រាលជ្រៅ សម្រាប់ការឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុន 2MBET មានភាពរីកចម្រើន អថិជនកាន់តែច្រើន៕