CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ TC នៅឯខេត្តសៀមរាប

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម TC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម TC ស្ថិតនៅខេត្តសៀមរាប ចាប់ផ្តើមបង្កើតឡើងបាន ៨ ខែ និងមានសមាជិកសរុប ៣៥ នាក់ ហើយត្រូវបានតំណាងក្រុមលោក ខួច បានលើកឡើង៖

ខ្ញុំចង់ចែករំលែកជូនយុវជនឯទៀត ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ ចូលរួមលេងកីឡាដើម្បីសុខភាព និងមានឆន្ទៈជាកីឡាករបាល់ទាត់ មិនយកកំហឹងមកប្រើប្រាស់នៅលើទីលានត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំសូមអរគុណដល់ 2MBET ដែលបានធ្វើការឧបត្ថម្ភឈុតកីឡាករ ដល់ក្រុមរបស់យើងខ្ញុំ សូមជូនពរដល់ក្រុមហ៊ុន 2MBET មានអតិថិជនកាន់តែច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT