តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម Amigo FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ក្រុម Amigo FT ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ៤ ឆ្នាំ និងមានសមាជិកសរុប ២០ នាក់ ហើយត្រូវបានតំណាងក្រុមយុវជន ហេង បូផាន់ បានលើកឡើង៖
សម្រាប់ក្រុមរបស់ខ្ញុំចង់ចែករំលែកជូនយុវជនឯទៀត ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ ចូលរួមលេងកីឡាដើម្បីសុខភាពនិងមានឆន្ទៈជាកីឡាកបាល់ទាត់ ហើយសូមកុំយកអារម្មណ៍មួយពេលក្នុងការលេង មកឲ្យមានបញ្ហាដល់មនុស្សជុំវិញ មិនត្រូវយកកំហឹងមកប្រើប្រាស់នៅលើទីលានត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលដែលមានការប៉ះពាល់បន្តិចបន្តួច កីឡានាំមកនូវសុខភាពនិងមិត្តភាព។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានធ្វើការឧបត្ថម្ភឈុតកីឡាករដល់ក្រុមរបស់យើងខ្ញុំសូមជូនពរដល់ក្រុមហ៊ុនមានអតិថិជនកាន់តែច្រើន។